ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ទទួលអំណោយមនុស្សធម៌ ពីក្រុមហ៊ុន និងសមាគម Chuan Yu របស់ចិន ដើម្បីជួយសម្រាលការលំបាក របស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ
 
ចែករំលែក ៖

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន និងសមាគមChuna Yu របស់ចិន ចូលជួបសម្ដែងការគួរសម និងប្រគល់អំណោយមនុស្សធម៌សម្រាប់ជូនដល់គ្រួសារយោធិនពលី កងទ័ពកំពុងបំពេញបេសកកម្មការពារព្រំដែនកម្ពុជា-ថៃ និងជនភៀសសឹក រួមមានអង្ករ ទឹកសុទ្ធ និងសម្ភារៈមួយចំនួនទៀត។ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុន និងសមាគមចិន ចំពោះទឹកចិត្តសប្បុរស ចំពោះប្រជាពលរដ្ឋខ្មែរ ដែលកំពុងជួបទុក្ខលំបាកត្រូវភៀសសឹកពីសមរភូមិនៅព្រំដែនកម្ពុជា-ថៃ។ ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ស្ថានទូត និងប្រជាជនចិន សម្រាប់ការខិតខំប្រឹងប្រែងឱ្យមានបទឈប់បាញ់ និងការជំរុញឱ្យមានការដោះស្រាយជម្លោះដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ ។
ជាមួយគ្នានោះដែរ ឯកឧត្តម បានលើកទឹកចិត្តឱ្យមានការវិនិយោគបន្ថែម ពីប្រទេសចិន មកកម្ពុជា ព្រោះកម្ពុជា ទទួលបានអត្រាពន្ធគយបដិការលើទំនិញនាំចូលទៅកាន់សហរដ្ឋអាម៉េរិក១៩% ដែលទាបជាងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់។

ខ្លឹមសារ៖ ខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ