លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី និងលោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាជាស្ត្រី (WAIPA)
 
ចែករំលែក ៖

នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការ​ទី២ព្រឹទ្ធសភា​ និងលោកជំទាវ ម៉ាណ ណាវី សមាជិកាព្រឹទ្ធសភា​ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការ WAIPA របស់មហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី។

កិច្ចប្រជុំបានពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចំនួន ៥ ដែលមានខ្លឹមសារពាក់ព័ន្ធនឹងការផ្តល់ភាពអង់អាចដល់ស្ត្រី, ការលើកកម្ពស់សមភាពយេនឌ័រ និងការលើកកម្ពស់សុខភាពស្រ្តី, និងការពង្រឹងជំនាញឌីជីថលដល់ស្ត្រី នៅក្នុងតំបន់អាស៊ាន៕

ប្រភព៖ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ