ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ យាងចូលរួមសន្និសីទអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីបរិស្ថាន និងការអភិវឌ្ឍលើកទី២១ នៅសាធារណរដ្ឋកូរ៉េ
 
ចែករំលែក ៖

នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភា បានយាងចូលរួមសន្និសីទអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីបរិស្ថាន និងការអភិវឌ្ឍលើកទី២១ (21st APPCED) ក្រោមមូលបទ “រួមគ្នា
ដើម្បីភាពធន់អាកាសធាតុ”។

គោលបំណង នៃសន្និសីទ គឺដើម្បីជំរុញភាពជាអ្នកដឹកនាំក្នុងតំបន់ ការពិភាក្សាលើបញ្ហាបរិស្ថាន និងការអភិវឌ្ឍន៍ និងដើម្បីចែករំលែកយុទ្ធសាស្ត្រ និងគោលនយោបាយគោលគន្លឹះសំដៅដើម្បីលើកកម្ពស់ និងពន្លឿនដំណោះស្រាយបញ្ហាក្នុងតំបន់។

នាឱកាសនោះផងដែរ ព្រះអង្គម្ចាស់ ក៏បានយាងឡើងធ្វើបទបង្ហាញលើរបាយការណ៍ស្តីពីការប្រែប្រួលអាកាសធាតុ និងកំណើនបៃតងនៅកម្ពុជា និងបានរៀបរាប់អំពីបទពិសោធន៍ និងការចូលរួមរបស់កម្ពុជា លើបញ្ហាបម្រែបម្រួលអាកាសធាតុ និងកំណើនបៃតង។

ប្រភព៖ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ