ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១នៃព្រឹទ្ធសភា ឣញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការឣចិន្រ្តៃយ៍ស្តីពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធមនុស្ស នាឱកាសមហាសន្និបាតលើកទី១៥១ នៃសហភាពឣន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស
 
ចែករំលែក ៖

នៅថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងឣង្កេតនៃព្រឹទ្ធសភា បានឣញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការឣចិន្រ្តៃយ៍ស្តីពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នាឱកាសមហាសន្និបាតលើកទី១៥១ នៃសហភាពឣន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបានចូលរួមថ្លែងបទឣន្តរាគមន៍ លើសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ស្តីពីការទទួលស្គាល់ និងគាំទ្រជនរងគ្រោះនៃការស្មុំកូនអន្តរជាតិដោយខុសច្បាប់ និងចាត់វិធានការទប់ស្កាត់ការប្រព្រឹត្តបែបនេះ។ ក្នុងបទអន្តរាគមន៍នេះ ឯកឧត្តមបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីព្រាងសេចក្តីសម្រេចចិត្តនេះ ព្រមទាំងចាត់ទុកថាវាជាជំហានដ៏សំខាន់មួយដើម្បីដោះស្រាយអំពើអយុត្តិធម៌ក្នុងការស្មុំកូន និងគាំទ្រសិទ្ធិរបស់កុមារគ្រប់រូបក្នុងការរស់នៅក្នុងបរិយាកាសប្រកប ដោយសុវត្ថិភាពុ។ ឯកឧត្តម ក៏បានស្នើផងដែរថា ក្នុងការពង្រឹងការឆ្លើយតបរបស់យើងលើបញ្ហានេះ យើងត្រូវបញ្ចូលនូវវិធានការណ៍គន្លឹះមួយចំនួន រួមមាន៖ (១) ការពង្រឹងក្របខណ្ឌច្បាប់, (២) យុទ្ធនាការជំរុញការយ់ដឹងជាសាធារណៈ, (៣)ការគាំទ្រជនរងគ្រោះ, (៤) ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ, និង(៥)ការពិនិត្យតាមដាន។ ជាចុងបញ្ចប់ ឯកឧត្តមបានអំពាវនាវឱ្យមានការរួបរួមគ្នា ដើម្បីលើកកម្ពស់នីតិរដ្ឋ និងការពារជនដែលងាយរងគ្រោះបំផុតក្នុងចំណោមយើងទាំងអស់គ្នា។

ប្រភព៖ អគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ