ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា អញ្ជើញទទួលគ្រឿងឥស្សរិយយសខ្ពស់លំដាប់ទី២របស់រាជរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
 
ចែករំលែក ៖

នាព្រឹកថ្ងៃសុក្រ ៨កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា បានអញ្ជើញទទួលគ្រឿងឥស្សរិយយស Grand Cross of Merit with Star of the Order of Merit of the Federal Republic of Germany របស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ពី ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លើម៉ង់ គឺ បណ្ឌិត Frank Walter Steinmeier នៅនិវេសនដ្ឋានឯកឧត្តម ឯកអគ្គរដ្ឋទតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Stefan Messerer។

ក្នុងឱកាសនោះ ក៏មានអញ្ជើញចូលរួមអបអរសាទរដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ឯកឧត្តម លោកជំទាវប្រធានគណៈកម្មការមួយចំនួននៃព្រឹទ្ធសភា ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា ឯកឧត្តមនាយកខុទ្ទកាល័យសម្តេចតេជោប្រធានព្រឹទ្ធសភា និង អ្នកមុខអ្នកការនៃស្ថាប័ននិតិប្រតិបត្តិរបស់ ព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបជូនថា គ្រឿងឥស្សរិយយសដែលផ្តល់ជូនឯកឧត្តមបណ្ឌិត ចែមវីឌ្យ៉ា គឺជាគ្រឿងឥស្សរិយយសជាន់ខ្ពស់លំដាប់ទី២ ដោយរាប់ពីលើមក នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ សម្រាប់បំពាក់ជូនឥស្សរជនបរទេស។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ