ឯកឧត្តម យស ផានីត្តា និងឯកឧត្តម ឈួន ឡេង អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការនៃបណ្តាញសមាជិកសភា ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលនៃសភាប្រើភាសាបារាំង(APF) តាមប្រព័ន្ធនិម្មិត
 
ចែករំលែក ៖

នារាត្រីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ១៩:០០នាទី ដល់ម៉ោង​ ២៣:០០នាទី​ គណៈប្រតិភូសភាកម្ពុជានៃអនុគណៈកម្មការបណ្តាញសមាជិកសភាប្រយុទ្ធប្រឆាំងនឹងជំងឺ រាតត្បាតសកលនៃក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង(APF) រួមមាន៖ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ឯកឧត្តម អង្គ វង្សវឌ្ឍានា ប្រធានគណៈកម្មការទី៦រដ្ឋសភា  ឯកឧត្តម ឈួន ឡេង អនុប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង សមាជិករដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការនៃបណ្តាញសមាជិកសភា ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលនៃសភាប្រើភាសាបារាំង(APF) តាមប្រព័ន្ធនិម្មិត ក្រោមអធិបតីភាព លោក ឡូរ៉ង់ វែរលី (Laurent WEHRLI ) ប្រធានគណៈកម្មការ និងជាសមាជិកតំណាងរាស្រ្តស្វីស ផ្សាយចេញពីទីក្រុងប៉ារីស សាធារណរដ្ឋបារាំង វេលាម៉ោង១៣:០០នាទី ដល់ម៉ោង ១៧:០០នាទី ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ដែលជាសមាជិកនៃសភាប្រើភាសាបារាំង និងមន្រ្តីអគ្គលេខាធិការដ្ឋានសភាប្រើភាសាបារាំង។

នៅក្នុងឱកាសនោះ ឯកឧត្តម យស ផានីត្តា បានចូលរួមផ្លាស់ប្តូរមតិស្តីពី សុខភាពគ្របដណ្តប់សកល ស្ថានភាពជំងឺលើសឈាម ស្ថិតិអ្នកកើតជំងឺអេដស៍ និងផ្ទុកមេរោគអេដស៍ និងការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយនៅប្រទេសកម្ពុជា។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី២ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ