ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំបន់អាស៊ី (APA) ស្តីពីកិច្ចការនយោបាយ
 
ចែករំលែក ៖

ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា អមដំណេីរដោយលោក អ៊ុន សែនឫទ្ធិ ជំនួយការឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំបន់អាស៊ី (APA) ស្តីពីកិច្ចការនយោបាយ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងម៉ាសាដ ប្រទេសអ៉ីរ៉ង់ ដោយមានការចូលរួមពីប្រទេសជាសមាជិកចំនួន ១៦ប្រទេស ក្នុងនោះបណ្តាប្រទេសអាស៊ានមានតែកម្ពុជាទេ ដែលចូលរួម។ កិច្ចប្រជុំនេះដឹកនាំដោយម្ចាស់ផ្ទះ អ៉ីរ៉ង់ ជាប្រធាន និង តាជីគីស្ថាន ជាអនុប្រធាន ក្នុងនោះផងដែរ កម្ពុជា ដែលមានឯកឧត្តម ងី ច័ន្ទ្រផល ជាប្រធានគណ:ប្រតិភូ ត្រូវបានជ្រេីសតាំងជាអ្នករាយការណ៍(Rapporteur) ក្នុងកិច្ចប្រជុំនោះផងដែរ ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ឯកឧត្តមក៏បានចូលរួមថ្លែងបទអន្តរាគមន៍ ក្នុងកិច្ចពិភាក្សាទូទៅទាក់ទងទៅនឹងសេចក្តីព្រាងសេចក្តីសម្រេចទាំង៩ ផងដែរ។

ប្រភព៖ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ