








នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៧ នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា បានអញ្ជើញចូលរួមវេទិកាកម្រិតខ្ពស់រវាងរដ្ឋមន្ត្រី និងសមាជិកសភា (ក្រោមការឧបត្ថម្ភរបស់ AFPPD, APFPD, UNFPA និងរដ្ឋាភិបាលប្រទេសជប៉ុន) នៅក្នុងសន្និសីទ Women Deliver 2026។ វេទិកានេះ ជាការជួបជុំរវាងរដ្ឋមន្ត្រី និងសមាជិកសភាប្រមាណជិត១០០នាក់ ក្នុងគោលបំណងតភ្ជាប់តួនាទីដឹកនាំរបស់សភា និងរដ្ឋាភិបាល ដើម្បីជំរុញសិទ្ធិ និងសុខភាពបន្តពូជ និងផ្លូវភេទ (SRHR) ជាមូលដ្ឋានគ្រឹះនៃសមភាពយេនឌ័រ និងយុត្តិធម៌សម្រាប់ការអភិវឌ្ឍ។
កម្មវិធីសំខាន់ៗរបស់វេទិកាកម្រិតខ្ពស់ រួមមាន៖
១-ពិធីបើកដោយឥស្សរជនសំខាន់ៗ រួមមាន សហប្រធានAPGPD ប្រធានAFPPD នាយករដ្ឋមន្ត្រីទូវ៉ាលូ នាយកប្រតិបត្តិ UNFPA និងអគ្គនាយក IPPF។
២-កិច្ចពិភាក្សាចំនួន៣៖ ទី១-ផ្តោតលើតួនាទីសមាជិកសភា ក្នុងការរៀបចំច្បាប់ គោលនយោបាយ និងកញ្ចប់ថវិកា, ទី២៖ ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសភាពហុភាគី និងតំបន់ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសកល និងទី៣-កិច្ចសន្ទនារវាងរដ្ឋមន្ត្រីមកពីបណ្តាប្រទេសនានា (ដូចជា ហ្វីជី, ទីម័រឡេស្តេ, ណូរូ, តុងហ្គា និងអូស្ត្រាលី) អំពីការអនុវត្តគោលនយោបាយជាក់ស្តែង។
៣-ការអនុម័ត «សេចក្តីថ្លែងការណ៍ទីក្រុងមែលប៊ន (Melbourne Parliamentary Call to Action) ស្តីពីការសម្រេចឱ្យបាននូវភាពធន់នៃប្រជាសាស្ត្រ»។
៤-ការប្តេជ្ញាចិត្តបង្វែរការសន្យាឱ្យទៅជាសកម្មភាពជាក់ស្តែងក្នុងផ្នែកនីតិកម្ម ថវិកា និងគោលនយោបាយជាតិ ក្រោយបញ្ចប់សន្និសីទ Women Deliver 2026។
៥-ពិធីបិទដោយតំណាង UNFPA ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក, APGPD, AFPPD និង Women Deliver។
ក្រោយបញ្ចប់វេទិកានេះ អ្នកចូលរួមបន្តទៅចូលរួមពិធីបើកជាផ្លូវការនៃសន្និសីទ Women Deliver 2026 ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន