ឯកឧត្តម យស ផានីត្តា អញ្ជើញទស្សនាសាលពិព័រណ៍ក្នុងសន្និសីទ Women Deliver 2026
 
ចែករំលែក ៖

នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា បានអញ្ជើញទស្សនាសាលពិព័រណ៍ក្នុងសន្និសីទ Women Deliver 2026 ។
ក្នុងឱកាសនោះ ឯកឧត្តមបានជួបពិភាក្សាការងារជាមួយអង្គការ The Fred Hollows Foundation ដែលតែងតែផ្តល់ជំនួយផ្នែកសុខភាពភ្នែកដល់ប្រទេសកម្ពុជា ព្រមទាំងជួបតំណាងអង្គការអន្តរជាតិ តំណាងរដ្ឋាភិបាលជាតិ និងអន្តរជាតិជាច្រើននាក់ផងដែរ។

ប្រភព​៖​ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី២ព្រឹទ្ធសភា​
សម្រួល​ខ្លឹមសារ​៖​ នាយកដ្ឋាន​ព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ