






























នារសៀលថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង បានអញ្ជើញដឹកនាំសមាជិក សមាជិកា នៃសភាកម្ពុជា សភាប្រើភាសាបារាំង និងតំណាងអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (Organisation Internationale de la Francophonie – OIF) ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភា និងសភាប្រើភាសាបារាំង ចូលទស្សនាសារមន្ទីរតេជោសន្តិភាព នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងប្រាសាទអង្គរវត្ត ខេត្តសៀមរាប បន្ទាប់ពីកិច្ចប្រជុំគណៈកម្មការនយោបាយ នៃសភាប្រើភាសាបារាំង (APF) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន