លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្ដម MESUT OZCAN ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីយ៉េថ្មី ប្រចាំកម្ពុជា
 
ចែករំលែក ៖

នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមក្នុងជំនួបការងាររវាង ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាមួយឯកឧត្ដម MESUT OZCAN ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។

ជំនួបពិភាក្សាការងារនាឱកាសនេះ គឺធ្វើឡើងក្នុងគោលបំណងរឹតចំណងមិត្តភាព និងស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (កម្ពុជា-តួកគីយ៉េ) ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត លើវិស័យអប់រំ មនុស្សធម៌ កសិកម្ម សុខាភិបាល ទេសចរណ៍។

ប្រភព៖ ក្រុមជំនួយការលោកជំទាវ ម៉ាណ ណាវី


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ