khmer eng
  • លោកជំទាវ មាន សំអាន អញ្ជើញចូលរួមកិច្ចប្រជុំត្រៀមរបស់គណៈប្រតិភូកម្ពុជា សម្រាប់ចូលរួមក្នុងកិច្ចប្រជុំជាន់ខ្ពស់ស្តីពីមេរោគអេដស៍/ជំងឺអេដស៍ របស់អង្គការសហប្រជាជាតិ
     
    ចែករំលែក ៖

    លោកជំទាវ មាន សំអាន អញ្ជើញចូលរួមកិច្ចប្រជុំត្រៀមរបស់គណៈប្រតិភូកម្ពុជា សម្រាប់ចូលរួមក្នុងកិច្ចប្រជុំជាន់ខ្ពស់ស្តីពីមេរោគអេដស៍/ជំងឺអេដស៍ របស់អង្គការសហប្រជាជាតិ
    =======
    នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨ព្រឹទ្ធសភា) បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រៀមរបស់គណៈប្រតិភូកម្ពុជា សម្រាប់ចូលរួមក្នុងកិច្ចប្រជុំជាន់ខ្ពស់ស្តីពីមេរោគអេដស៍/ជំងឺអេដស៍ របស់អង្គការសហប្រជាជាតិ តាមរយៈវីដេអូ នៅសាលពិសេសវិមានព្រឹទ្ធសភា។
    កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងជំងឺអេសដ៍ ដោយមានរបៀបវារៈដូចខាងក្រោម៖ ១-ការណែនាំខ្លួនរបស់អ្នកចូលរួម ២- សុន្ទរកថាបើករបស់ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងជំងឺអេសដ៍ ៣. សុន្ទរកថារបស់លោកស្រីបណ្ឌិត Vladanaka Andreeva នាយកប្រតិបត្តិអង្គការ UNAIDS នៅកម្ពុជា ៤. បទបង្ហាញរបស់លោក អ៊ឹង ប៉ូលីន អង្គការ UNAIDS ៖ ក. តើ កិច្ចប្រជុំជាន់ខ្ពស់ របស់UN គឺជាអ្វី? ខ. តើយើងរំពឹងអ្វីពី កិច្ចប្រជុំជាន់ខ្ពស់ របស់UN? គ. របៀបវារៈកិច្ចប្រជុំជាន់ខ្ពស់ របស់UN ៥. បទបង្ហាញរបស់ឯកឧត្តមបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងជំងឺអេសដ៍ ស្តីពីស្ថានភាពជំងឺអេដស៍និងហ៊ីវ និងវឌ្ឍនភាពនៃការឆ្លើយតប ផែនការយុទ្ធសាស្ត្រថ្នាក់ជាតិលើកទី៥ និងសេចក្តីជូនដំណឹងលេខ២១៣ និងបញ្ហាប្រឈម ៦. ការចូលរួមរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២១ UNGASS ដោយឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី ៧. សំណួរនិងចម្លើយ និង៨. សុន្ទរកថាបិទរបស់ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងជំងឺអេសដ៍៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ជឹម លាវ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាលាសកលវិទ្យាលយ័សុខាភិបាលចំនួន៨០០នាក់
    thumbnail
     
    ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ បានអញ្ជើញជូនអង្ករ និងឧបត្តម្ភថវិកាដល់មន្រ្តីក្រោមឱវាទ
    thumbnail
     
    ឯកឧត្តម ឡាន់ ឆន អញ្ជើញជាកិត្តិយសក្នុងពិធីសម្ភោធឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តសុវណ្ណគីរី ហៅវត្តជៀស
    thumbnail
     
    សារលិខិតជូនពរ របស់ សមាជិក សមាជិកា គណៈកម្មការទី៩ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ជា សុផារ៉ា ក្នុងឧិកាសចម្រើនជន្មាយុ
    thumbnail
     
    លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ចេីញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយកម្មករ កម្មការិនី ចំនួន ២០០នាក់ នៃរោងចក្រត្រីប៉ុស អ៉ីនធឺណេសិនណលខូអិលធីឌី ស្ថិតក្នុងឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង