ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅទីស្មសានបុព្វបុរស ឯកឧត្តម Heydar Aliyev អតីតប្រធានាធិបតី និងកងកម្លាំងស្នេហាជាតិក្នុងបុព្វហេតុសង្គ្រាម
 
ចែករំលែក ៖

នាទីក្រុងបាគូ៖ ព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅទីស្មសានបុព្វបុរស ឯកឧត្តម Heydar Aliyev អតីតប្រធានាធិបតី និងជាស្ថាបនិកគណបក្សអាស៊ែបៃហ្សង់ថ្មី (New Azerbaijan Party) និងកងកម្លាំងស្នេហាជាតិដែលបានបាត់បង់ជីវិតក្នុងបុព្វហេតុសង្គ្រាម ដោយរួមទាំងយោធិនពលីក្នុងសង្គ្រាមឆ្នាំ១៩៩១។

ទីស្មសាននេះ (Alley of Honor) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៨ សម្រាប់ជាទីបញ្ចុះសពឥស្សរជន ជនជាតិអាស៊ែបៃហ្សង់ល្បីៗ រួមមានប្រធានាធិបតី អ្នកវិទ្យាសាស្ត្រ វិចិត្រករ និងសមាជិកនៃគ្រួសារ Aliyev មួយចំនួន ព្រមទាំងជនបរទេសដែលមានទំនាក់ទំនងល្អជាមួយអាស៊ែបៃហ្សង់ ដែលបានបញ្ចុះសពច្រើនជាង ២៨០រូប និងជាវិមានរំលឹកវិញ្ញាណក្ខន្ធមួយនៅក្នុងទីក្រុងបាគូ នៃប្រទេសអាស៊ែបៃហ្សង់។

ប្រភព៖ ខុទ្ទកាល័យ​ឯកឧត្តម អនុប្រធាន​ទី២ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ