ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ
 
ចែករំលែក ៖

នាថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១១:២០នាទី នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ រួមមាន ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានក្រុម លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុម លោកជំទាវ មុំ សណ្តាប់ សមាជិកាក្រុម និងឯកឧត្តម ង៉ែត ចដ្តាវី សមាជិកក្រុម បានអញ្ជើញចូលរួមជាមួយឯកឧត្តមអភិបាលរង និងសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ជួបសំណេះសំណាល និងសួរសុខទុក្ខឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលទើបអញ្ជើញត្រឡប់មកពីពិនិត្យសុខភាព ក្នុងមនោសញ្ចេតនាគោរពស្រឡាញ់រាប់អានជានិច្ច និងសូមជូនពរឯកឧត្តមទទួលបានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច ព្រមទាំងបានសមប្រកបដោយពុទ្ធពរដ៏ប្រសើរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ