




នាថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង៨:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី ឯកឧត្តម ជួប ខុន តំណាងក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខណ្ឌទួលគោក ក្រុមប្រឹក្សាសង្កាត់ទាំង១០ និងមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ សរុបចំនួន៥៥៦នាក់ ស្ថិតនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោគ រាជធានីភ្នំពេញ។
អង្គពិធីបានកំណត់របៀបវារៈអាទិភាពចំនួន៣គឺ ១-បន្តបង្ក្រាបបំបាត់ Online Scams ដើម្បីរក្សាបានសុខសុវត្ថិភាពមូលដ្ឋាន ២-ការងារហេដ្ឋារចនាសម្ព័ន្ធ អនាម័យ និងលើកកម្ពស់គុណភាពបរិស្ថាន និង៣-កិច្ចការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរថែមទៀត។
អង្គវេទិកា ពេញចិត្ត វាយតម្លៃខ្ពស់លើសកម្មភាពជាក់ស្តែងរបស់រដ្ឋបាលដែនដី និងសមត្ថកិច្ចគ្រប់ឋានានុក្រម រក្សាភាពសុខសាន្ត និងសណ្តាប់ធ្នាប់សាធារណៈនៅមូលដ្ឋានបានល្អប្រសើរ ជាបន្តបន្ទាប់។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន