










នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យក្រុមវិស្វកម្មស្ថាបនាគ្រឹះស្រទាប់ក្រោមផ្លូវមួយខ្សែប្រវែង៣,២០០ម៉ែត្រ តភ្ជាប់ពីភូមិសំរោងជេីងភ្នំ ទៅភូមិស្វាយដង្គុំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថានៅពេលដែលយេីងសាងសង់គ្រឹះស្រទាប់ក្រោមរួចរាល់ហេីយ នឹងចាក់ក្រាលស្រទាប់ទី២ដោយគ្រួសក្រហម ស្រទាប់ទី៣គឺចាក់ក្រាលថ្មមិចM30 ជាចុងក្រោយចាក់ក្រាលកៅស៊ូ DBST ថ្ម12-19ជាការស្រេចតែម្តង។ ថ្វីត្បិតតែទីតាំងនេះជាតំបន់ចុងខាងជេីងជួរភ្នំម្រះព្រៅក៏ពិតមែន ប៉ុន្តែនៅពេលដែលជីកកាយធ្វេីគ្រឹះផ្លូវ បានជួបឧបសគ្គជាច្រើន ដូចជាដីស្អុយនៅស្រទាប់ខាងក្រោមជាដេីម។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា