









នារសៀលថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជាកិត្តិយសចូលរួមពិធីសូត្រមន្តសុំសិរីសួស្ដីក្នុងការរៀបចំឡើងអគារថ្នីរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តបន្ទាយមានជ័យ។
ពិធីសូត្រមន្តសុំសិរីសួស្ដីរៀបចំឡើងដោយ ឯកឧត្ដម កែ សួន សុភាព អភិបាលរងខេត្ត និងជាប្រធាន ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ និងលោកជំទាវ ស្ថិតនៅសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្នុងកម្មវិធីនេះមានការចូលរួមពីឯកឧត្ដម ឡាយ គឹមលី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្ដម ឌូ ដាលីតូ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្ដម ហ៊ិល រ៉ាយ៉ា ឯកឧត្ដម យឹម សំណាង អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុង សិរីសោភ័ណ និងលោក លោកស្រី កញ្ញា ប្រធាន អនុប្រធាន ស.ស.យ.ក. ក្រុង ស្រុក និងតាមអង្គភាពនានា ក្នុងខេត្ត យ៉ាងច្រើនកុះករ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា