ឯកឧត្តម យស ផានីត្តា អញ្ជើញជួបពិភាក្សាការងារជាមួយនិយ័តករមូលបត្រកម្ពុជា
 
ចែករំលែក ៖

នាព្រឹកថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនិយ័តករមូលបត្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ ​​ឱកាសក្នុងវិស័យមូលបត្រ និងផែនការនាពេលអនាគតរបស់និយ័តករមូលបត្រកម្ពុជា នៅបន្ទប់ប្រជុំគណៈកម្មការទី២ វិមានព្រឹទ្ធសភា។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ