ឯកឧត្តម សត ណាឌី និងលោកជំទាវ ឯម ផលាមុនី អញ្ជើញសំណេះសំណាល និងនាំយកអំណោយ ចែកជូនជនភៀសសឹក និងប្រជាពលរដ្ឋក្រីក ចំនួន៨០គ្រួសារ នៅស្រុកអង្គរជុំ ខេត្តសៀមរាប
 
ចែករំលែក ៖

នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សត ណាឌី និងលោកជំទាវ ឯម ផលាមុនី សមាជិក សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ តំណាង ឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងនាំយកអំណោយ ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗ របស់អង្គការការីតាសកម្ពុជា រួមមាន៖ អង្ករម្លិះចំនួន២៥គីឡូក្រាម មុងចំនួន១ ភួយចំនួន១ ក្រមាចំនួន១ សារុងចំនួន១ ធុងទឹក២០លីត្រ ចំនួន ១ បោយទឹកចំនួន១ និងថវិកាមួយចំនួន ចែកជូនជនភៀសសឹក និងប្រជាពលរដ្ឋក្រីក ចំនួន៨០គ្រួសារ នៅស្រុកអង្គរជុំ ខេត្តសៀមរាប ដែលកំពុងស្នាក់បណ្ដោះអាសន្ន (វត្តចារឈូករង្សី) ស្ថិតនៅស្រុកអង្គរជុំ ខេត្តសៀមរាប។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៤ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ