ឯកឧត្តម សាយ បូរិន និងឯកឧត្តម អ៊‍ង លាងហួ អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងអាជ្ញាធរមូលដ្ឋាន នៃឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង
 
ចែករំលែក ៖

នាព្រឹកថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សាយ បូរិន សមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងឯកឧត្តម អ៊‍ង លាងហួ សមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងអាជ្ញាធរមូលដ្ឋាន ដើម្បីស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្តរបស់រដ្ឋបាលឃុំត្រពាំងចាន់ ស្ថិតនៅសាលាឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនៃកិច្ចប្រជុំពិភាក្សានោះ ឯកឧត្តមបានសង្កត់ធ្ងន់ និងណែនាំលើការអនុវត្តការងារគ្រប់គ្រងទូទៅនៅក្នុងមូលដ្ឋាន ក្នុងគោលបំណងលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងការត្រៀមលក្ខណៈបន្តលើការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខ។

ជាមួយគ្នានោះដែរ ឯកឧត្តមបានឧបត្ថម្ភថវិកាចំនួន ២.០០០.០០០រៀល (ពីរលានរៀល) សម្រាប់ទ្រទ្រង់កិច្ចប្រតិបត្តិការងាររបស់រដ្ឋបាលឃុំ ព្រមទាំងបានជូនម្នាក់ៗនូវក្រមា១ និងថវិកា១០.០០០រៀល(មួយម៉ឺនរៀល) លើកទឹកចិត្តដល់សមាជិកក្រុមប្រឹក្សាឃុំ និងអាជ្ញាធរដែលបានចូលរួមផងដែរ។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៥ព្រឹទ្ធសភា
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ