លោកជំទាវ មុំ សណ្តាប់ អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការត្រៀមសមាសភាពថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈចលនាមហាជនរាជធានី-ខណ្ឌ ក្រុមចលនាមហាជនសង្កាត់ ព្រមទាំងគ្រូបង្គោលលើការងារមហាជនរាជធានី ជំនាន់ទី១
 
ចែករំលែក ៖

នៅព្រឹកថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ មុំ សណ្តាប់ សមាជិកាគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា និងជាសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការត្រៀមសមាសភាពថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈចលនាមហាជនរាជធានី-ខណ្ឌ ក្រុមចលនាមហាជនសង្កាត់ ព្រមទាំងគ្រូបង្គោលលើការងារមហាជនរាជធានី ជំនាន់ទី១ និងចូលរួមស្តាប់បាឋកថា ដែលឧទ្ទេសនាមដោយ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាល និងមានការអញ្ជើញចូលរួមរបស់ ឯកឧត្តម លោកជំទាវ អនុប្រធានលេខាធិការដ្ឋាន និងមន្រ្តីលេខាធិការដ្ឋាន ព្រមទាំង លោក លោកស្រី មន្រ្តីទទួលបន្ទុកការងារចលនាមហាជនខណ្ឌ សរុបវត្តមានចំនួន២០រូប ស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ