









គណៈប្រតិភូគណៈកម្មការទី៨ និងក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ និងជាប្រធានក្រុម បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត និងលែងកូនត្រី អបអរសាទរ «ទិវាមច្ឆជាតិ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាកចក្រកម្ពុជា នៅឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃអាទិត្យ ៦រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦។
កម្មវិធីនេះប្រារព្ធឡើង ដើម្បីរួមចំណែកលើកកម្ពស់ការយល់ដឹង និងបណ្ដុះស្មារតី ស្រឡាញ់ ការពារ និងអភិរក្សធនធានជលផល ព្រមទាំងជំរុញការចូលរួមយ៉ាងសកម្មពីសំណាក់យុវជន សិស្ស និស្សិត និងសហគមន៍ ក្នុងការថែរក្សាបរិស្ថាន និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព ដើម្បីធានានូវតុល្យភាពប្រព័ន្ធអេកូឡូស៊ី និងការអភិវឌ្ឍប្រកបដោយចីរភាព៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន