












នាព្រឹកថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ រួមមាន ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានក្រុម លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុម លោកជំទាវ មុំ សណ្ដាប់ សមាជិកាក្រុម និងឯកឧត្តម ង៉ែត ចដ្ដាវី សមាជិកក្រុម ព្រមទាំងមានការអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋាន ខណ្ឌ សង្កាត់ សមាជិក តំណាងភូមិទាំង៥ និងក្រុមគ្រូពេទ្យមណ្ឌលសុខភាពជ្រោយចង្វារ បានសហការជាមួយក្រុមគ្រូពេទ្យ នៃអង្គការវីខេនប៊ូ L’association We Can’bodge ដើម្បីចុះពិនិត្យសុខភាព និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយមិនយកកម្រៃ នៅមណ្ឌលសុខភាពជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សរុបអ្នកពិនិត្យជំងឺចំនួន១៥០នាក់ ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១