ឯកឧត្តម ម៉ាន់ ឈឿន អញ្ជើញចូលរួមប្រជុំវេទិកាសាធារណៈប្រចាំខែលើកទី៣៧ របស់សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
 
ចែករំលែក ៖

នាថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៤:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំវេទិកាសាធារណៈប្រចាំខែលើកទី៣៧ ជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ រួមជាមួយមេភូមិទាំង១៣ និងបងប្អូនប្រជាពលរដ្ឋ សរុបចំនួន៦៧នាក់។
ក្រោយពីបានស្តាប់របាយការណ៍ និងទទួលយកនូវសំណូមពរក្នុងអង្គប្រជុំរួចមក គណៈបញ្ជាការឯកភាពសង្កាត់ បានបកស្រាយបំភ្លឺ និងកំណត់ទិសដៅការងារជាអាទិភាព ពិសេសគឺត្រូវបន្តប្រយុទ្ធប្រឆាំងបទល្មើស Online Scams ដោយសំណូមពរឱ្យមានបន្តការចូលរួមសហការផ្តល់ពត៌មានពីប្រជាពលរដ្ឋលើភាពមិនប្រក្រតីទាំងឡាយទាំងពួង មករដ្ឋអំណាចភ្លាមជាបន្ទាន់ ដើម្បីរួមគ្នាចាត់ចែងបានទាន់សភាពការណ៍។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៧ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ