























នាព្រឹកថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងអង្គបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា (មណ្ឌលភូមិភាគទី៨) នៅខេត្តព្រះវិហារ។ ពិធីដ៏មានសារៈសំខាន់នេះ មានអ្នកចូលរួមសរុបចំនួន៨៨៣នាក់។
គោលបំណងសំខាន់នៃការចុះជួបសំណេះសំណាលនាពេលនេះ ធ្វើឡើងដើម្បីពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា និងអង្គបោះឆ្នោត ធានាឱ្យបាននូវតម្លាភាព ព្រមទាំងជំរុញប្រសិទ្ធភាពការងារនៅតាមមូលដ្ឋានឱ្យកាន់តែរឹងមាំទ្វេឡើង។
នេះជាលើកទី២០ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋាន គិតចាប់តាំងពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ មក។ គិតមកទល់ពេលនេះ សម្តេចតេជោ បានអញ្ជើញទៅជួបនាបណ្តារាជធានី-ខេត្តចំនួន២៣ រួចមកហើយ រួមមាន៖ ខេត្តកំពង់ចាម, ខេត្តត្បូងឃ្មុំ, ខេត្តកណ្តាល, រាជធានីភ្នំពេញ, ខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, ខេត្តកំពត, ខេត្តកែប, ខេត្តស្វាយរៀង, ខេត្តព្រៃវែង, ខេត្តកំពង់ឆ្នាំង, ខេត្តពោធិ៍សាត់, ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តឧត្តរមានជ័យ, ខេត្តបន្ទាយមានជ័យ, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តក្រចេះ, ខេត្តមណ្ឌលគិរី, ខេត្តរតនគិរី,ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន