




ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការកិច្ចការសភា នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥១ នៃសភានិយាយភាសាបារាំង (APF) នៅវិមានព្រឹទ្ធសភា រដ្ឋធានីយុនដេ សាធារណរដ្ឋកាមេរូន។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅវិមានព្រឹទ្ធសភា ពេញមួយថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តមបានធ្វើបទអន្តរគមន៍ជាភាសាបារាំង ក្នុងនាមក្រុមសភាជាតិកម្ពុជា ដោយគូសបញ្ជាក់ជូនគណៈកម្មការអំពី ៖ (១) ស្ថានភាពនៃការរំលោភបូរណភាពដែនដីប្រទេសកម្ពុជាពីសំណាក់ប្រទេសថៃ, (២) ជោគជ័យនៃការទទួលរៀបចំកិច្ចប្រជុំគណៈកម្មការនយោបាយ APF និងសិក្ខាសាលាស្តីពីក្របខណ្ឌនិងការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងសភា នៅខេត្តសៀមរាប, (៣) ការទទួលរៀបចំសន្និសីទកំពូលហ្វ្រង់កូហ្វូនី នៅរាជធានីភ្នំពេញ នៅខែវិច្ឆិកាខាងមុខ។
ជាការឆ្លើយតប លោក Jöel Godin ប្រធានគណៈកម្មការ បានវាយតម្លៃខ្ពស់ពីការៀបចំទទួលនៅសៀមរាប និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាក្នុង APF៕
ប្រភព៖ នាយកដ្ឋានកិច្ចការហ្វ្រង់កូហ្វូន