

នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានឧបត្ថម្ភថវិកាចំនួន ១០០.០០០រៀល (មួយសែនរៀល) ជូនដល់ក្រុមគ្រួសាររបស់លោក ម៉ុត យូសុះ អាយុ៥២ឆ្នាំ និងកូនឈ្មោះ ម៉ុត លីសា អាយុ៥ឆ្នាំ ដែលបានរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅភូមិទួលពោធិ៍ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តមបានសម្តែងនូវការអាណិតអាសូរយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសាររងគ្រោះ ព្រមទាំងបានលើកទឹកចិត្តឱ្យមានកម្លាំងចិត្តក្នុងការជម្នះការលំបាក និងថែទាំសុខភាពឱ្យបានល្អ ដើម្បីឆាប់ជាសះស្បើយ និងវិលត្រឡប់មកប្រកបជីវភាពរស់នៅប្រក្រតីឡើងវិញ។
ការឧបត្ថម្ភនេះ គឺជាការបង្ហាញពីទឹកចិត្តមនុស្សធម៌ ក្តីមេត្តាករុណា និងការយកចិត្តទុកដាក់របស់ឯកឧត្តម សមាជិកព្រឹទ្ធសភា ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលកំពុងជួបការលំបាក និងត្រូវការជំនួយជាបន្ទាន់។
ប្រភព៖ ជំនួយការឯកឧត្ដម ស្លេះ ពុនយ៉ាមុីន