







នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្ដីពី អនាម័យ និងបរិស្ថានសម្រាប់សហគមន៍ ដែលរៀបចំឡើងដោយគណៈអ៉ីម៉ាំខេត្តកំពត ខេត្តកែប និងសហការឧបត្ថម្ភដោយសមាគមពន្លឺនៃចំណេះដឹងនិងសប្បុរសធម៌ នៅទីស្នាក់ការគណអ៉ីម៉ាំ ស្ថិតនៅក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ព្រមទាំបានចូលរួមរំលែកមរណទុក្ខគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ នៅភូមិម៉ាក់ប្រាង្គ ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥