


នារសៀលថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម សាន់ ឡាទីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចូលរួមក្នុងកម្មវិធីចាក់គ្រឹះ សាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រ នៅភូមិត្រពាំងបេង ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី អុីសា អុីតី មេឃុំព្រែកសាម៉ាន់ លោក សុះ ស្លេះ មេភូមិត្រពាំងបេង ព្រមទាំងគណៈកម្មការអុីម៉ាំម៉ាស្ជិទ និងប្រជាពលរដ្ឋមួយចំនួនទៀតផងដែរ។ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម សាន់ ឡាទីន ក៏បានមានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ និងផ្តាំផ្ញើសួរសុខទុក្ខក៏ដូចជាថ្លែងអំណរគុណទៅដល់ ឯកឧត្តមបណ្ឌិត រ៉ូសម៉ាន សះរី ប្រធានអង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍ ដែលតែងតែយកចិត្តទុកដាក់ និងជួយសម្រួលដល់ប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋានផងដែរ៕
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨