ឯកឧត្តម យ៉ង់ សែម បាន​អញ្ជើញ​នាំយក​នូវទេយ្យទាន ​និងបច្ច័យ​​ប្រគេន​ដល់​ព្រះសង្ឃ​គង់​នៅ​វត្តគិរីសិលាសោភ័ណ្ឌ​(ហៅវត្តស្រែរនាមខាងត្បូង)
 
ចែករំលែក ៖

នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៩:៣០នាទី ឯកឧត្តម យ៉ង់ សែម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា អមដំណើរដោយ ឯកឧត្តម ណយ ស្រូន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ លោក សាម ណាល់ អភិបាល នៃគណៈអភិបាលស្រុកស្នួល លោក ក្រឹម ម៉ារឌី ប្រធានមន្ទីរមុខងារសាធារណៈ និងជាក្រុមការងារថ្នាក់ខេត្តចុះជួយឃុំឃ្សឹម ព្រមទាំងលោកស្រីមេឃុំ ស្មៀនឃុំ លោកមេភូមិ និងលោកនាយប៉ុស្តិ៍ ឃុំឃ្សឹម បានអញ្ជើញនាំយកនូវទេយ្យទាន និងបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃចំនួន១៤អង្គគង់នៅវត្តគិរីសិលាសោភ័ណ្ឌ(ហៅវត្តស្រែរនាមខាងត្បូង) ព្រមទាំងបានជូនបច្ច័យ និងថវិកាមួយចំនួនដល់លោកអាចារ្យ យាយជី តាជី មេឃុំ ស្មៀន មេភូមិ នាយប៉ុស្តិ៍ និងនគរបាល អាវុធហត្ថ និងប្រជាការពារ ស្ថិតនៅឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ ទេយ្យទាន និងបច្ច័យទាំងនេះ រួមមាន ៖
-អង្ករ១បេ ទឹកផ្លៃឈើ២កេស ទឹកសុទ្ធ២កេស មី២កេស ត្រីខកំប៉ុង២យួរ ម៉ាស់១០០ម៉ាស់ និងបច្ច័យមួយចំនួន ។
-ឯកឧត្តម ណយ ស្រូន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ រួមមាន៖ អង្ករ១បេ ទឹកសុទ្ធ១កេស មី១កេស ត្រីខកំប៉ុង១យួរ និងបច្ច័យចំនួន២០០,០០០រៀល។
-រដ្ឋបាលស្រុកស្នួលបច្ច័យចំនួន៣០០,០០០រៀល ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ