














នាព្រឹកថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦
គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការ អមដោយសមាជិកគណៈកម្មការទី២ និងមន្រ្តីជំនួយការ បានអញ្ជើញជួបពិភាក្សាការងារ និងទស្សនកិច្ចនៅសាលាជាតិពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងឱកាសនេះគណៈប្រតិភូ បានទទួលការស្វាគមន៍ពីសំណាក់ លោកជំទាវ ប៊ុន នារី អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ និងឯកឧត្តម លីម ហ៊ុយជីវ ទីប្រឹក្សាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការអញ្ជើញចូលរួមពីលោកប្រធាននាយកដ្ឋាន នាយកសាលា អនុប្រធាននាយកដ្ឋាន នាយករងសាលា និងប្រធានការិយាល័យ សរុបចំនួន ១៤រូប។
គណៈប្រតិភូបានស្តាប់បទបង្ហាញរបស់ លោក ស៊ុន វុទ្ធី នាយកសាលាជាតិពន្ធដារ រួមមាន៖ ១. សាវតាររបស់សាលា ២. រចនាសម្ព័ន្ធគ្រប់គ្រង និងដំណើរការ ៣. កម្មវិធីបណ្តុះបណ្តាល ៤. លទ្ធផលការងារសម្រេចបាន ៥. ភាពជោគជ័យ និងកត្តាប្រឈម និង៦. ផែនការបណ្តុះបណ្តាលនាពេលអនាគត។ បន្ទាប់មកបានបន្តទស្សនកិច្ចក្នុងសាលា និងពិនិត្យមើលការសិក្សារបស់សិក្ខាកាម ដែលជាមន្រ្តីពន្ធដារផងដែរ…។
ខ្លឹមសារ៖ ការិយាល័យជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន