








នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ប្រធានគណៈប្រតិភូសភា នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានអញ្ជើញចូលរួមសម័យប្រជុំប្រចាំឆ្នាំលើកទី៥១ នៃសភាប្រើភាសាបារាំង នៅទីក្រុងយុនដេ ប្រទេសកាមេរូន ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ប្រកបដោយលទ្ធផលផ្លែផ្កា ជោគជ័យ និងមោទនភាព។
ក្នុងឱកាសនោះ ក៏មានការអញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញរបស់ ឯកឧត្តម អនុប្រធានទី១ ព្រឹទ្ធសភា ពីសំណាក់ ឯកឧត្តម សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ទីប្រឹក្សា នាយក នាយករង នៃខុទ្ទកាល័យឯកឧត្តម អនុប្រធានទី១ ព្រឹទ្ធសភា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន