ឯកឧត្តម ស្លេះ ពុនយ៉ាមុីន ឧបត្ថម្ភថវិកាចំនួន១.០០០.០០០រៀល ជូនដល់ក្រុមកីឡាករបាល់ទាត់ ស.ស.យ.ក. ខេត្តកំពង់ចាម
 
ចែករំលែក ៖

នាល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានឧបត្ថម្ភថវិកាចំនួន១.០០០.០០០រៀល ជូនដល់ក្រុមកីឡាករបាល់ទាត់ ស.ស.យ.ក. ខេត្តកំពង់ចាម ដើម្បីជាការលើកទឹកចិត្ត និងអបអរសាទរចំពោះកីឡាករទាំងអស់ ដែលបានខិតខំប្រឹងប្រែង រហូតដណ្តើមបានជ័យលាភីលេខ១ ក្នុងការប្រកួតបាល់ទាត់ ពានរង្វាន់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៦។
ការឧបត្ថម្ភដ៏ថ្លៃថ្លានេះ ស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ ការគាំទ្រ និងការលើកទឹកចិត្តរបស់ឯកឧត្តម ចំពោះវិស័យកីឡា និងយុវជន ដើម្បីជំរុញឱ្យបន្តខិតខំប្រឹងប្រែង សាមគ្គីភាព និងអភិវឌ្ឍន៍សមត្ថភាពឱ្យកាន់តែរីកចម្រើន បន្តនាំមកនូវកិត្តិយសជូនខេត្តកំពង់ចាម និងសង្គមជាតិ។

ប្រភព៖ ជំនួយ​ការ​ឯកឧត្ដម ស្លេះ ពុនយ៉ាមុីន​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ