ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ អញ្ជេីញ​ចុះពិនិត្យ​សកម្មភាពជីក​ស្រះ​ទឹកនៅ​ក្នុង​ភូមិ​អូរស្នោ​ ឃុំស្គុះ​ ស្រុក​សំរោង​ទង​ ខេត្ត​កំពង់​ស្ពឺ
 
ចែករំលែក ៖

នារសៀលថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦​ ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា​ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧​ បានអញ្ជេីញដឹកនាំក្រុមការងារ​បច្ចេកទេសមក​ពិនិត្យ​មេីល​សកម្មភាព​ក្រុមការងារ​គ្រឿងចក្រ​ ដែលបាននិង​កំពុងតែ​នាំគ្នាសម្រុកជីក​ស្រះ​ទឹក​មួយ​កន្លែង​ ដែលមាន​ទំហំ​បណ្ដោយ​៨០ម៉ែត្រ ទទឹង៥០ម៉ែត្រ និងជម្រៅ​៦ម៉ែត្រ​ដែល​អាច​ស្តុក​ទឹកបាន​ប្រមាណជា​ ២៤,០០០ម៉ែត្រ​គូប​ ដោយសារតែ​តំបន់​នេះ​មានថ្មច្រេីនរឹងពិបាកបំបែក​ ដូច្នេះមិនអាច​ជីក​ឱ្យបាន​ជ្រៅ​ជាងនេះបានទេ។ ​ ស្រះទឹកនេះមាន​ទីតាំង​ស្ថិតនៅ​ក្នុង​ភូមិ​អូរស្នោ​ ឃុំស្គុះ​ ស្រុក​សំរោង​ទង​ ខេត្ត​កំពង់​ស្ពឺ។ ​ ឯកឧត្តមបណ្ឌិតបានសង្ឃឹម​យ៉ាង​មុតមាំ​ថា​ ២សប្ដាហ៍​ក្រោយស្រះទឹកនឹងបានជីករួចរាល់​ បេីទោះបីជាឆ្នាំក្រោយៗមាន​កូន​រដូវ​ប្រាំង​អូស​បន្លាយ​យ៉ាង​ណា​ ក៏មិនមាន​ការ​ព្រួយបារម្ភ​អំពី​ការ​ខ្វះខាត​ទឹក​ស្រោចស្រព​ទៀតដែរ។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៣ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ