ឯកឧត្ដម ឈើយ ចាន់ណា អញ្ជើញចូលរួមពិធីអាហារសាមគ្គីជូនដំណើរគ្រូស្ម័គ្រចិត្តជនជាតិចិនបានបញ្ចប់បេសកកម្មឆ្នាំសិក្សា ២០២៥-២០២៦ នៅសាលាផីឆឹង
 
ចែករំលែក ៖

នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា និង​ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤  រួមជាមួយ ឯកឧត្ដម អេង ប៊ុនឆាយ សមាជិកក្រុមប្រឹក្សាខេត្ត ជាឧត្ដមទីប្រឹក្សាសមាគមខ្មែរ-ចិន លោក លឹម តិចឆេង សមាជិកក្រុមប្រឹក្សាក្រុង លោក លឿង ហុក ប្រធានការិយាល័យអប់រំយុវជនកីឡាក្រុង និង លោក ឆាន់ ប៊ុនម៉ាន់ ប្រធានសមាគមខ្មែរ-ចិន ខេត្តបន្ទាយមានជ័យ លោក លឹម ប៊ូ ប្រធានកិត្តិយសសមាគមខ្មែរ-ចិន បានអញ្ជើញចូលរួមពិធីអាហារសាមគ្គីជូនដំណើរគ្រូស្ម័គ្រចិត្តជនជាតិចិនបានបញ្ចប់បេសកកម្មឆ្នាំសិក្សា ២០២៥-២០២៦ ស្ថិតនៅសាលាផីឆឹង ភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាជ័យ។ ចូលរួមក្នុងកម្មវិធីនេះផងដែរមាន ព្រឹទ្ធាចារ្យឧត្តមប្រឹក្សាសមាគម លោក លោកស្រីអនុប្រធាន សមាជិកគណៈកម្មាធិការសមាគម លោកនាយក លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស យ៉ាងច្រើនកុះករ ។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៧ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ