










នារសៀលទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងឯកឧត្តម សាន់ ឡាទីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងវេទិកាអប់រំអ៉ិស្លាមសុខដុមនីយកម្មប្រជាជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។
ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនកិត្តិយសដ៏ល្បីល្បាញ Prof. Dr. Ustaz Abdussomad Al-Azhari Al-Indonesia មកពីសាធារណរដ្ឋឥណ្ឌូណេស៊ី ព្រមទាំងសមាជិករដ្ឋសភា អនុរដ្ឋលេខាធិការ អភិបាលរងខេត្ត/ក្រុង អភិបាលរងស្រុក/ក្រុង គណៈអ៊ីម៉ាំខេត្ត/ស្រុក ភ្ញៀវកិត្តិយសមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ។
វេទិកានេះបានប្រព្រឹត្តទៅក្នុងបរិវេណវិហារឥស្ទីក៏ម៉ាស់ ស្ថិតនៅភូមិតាប៉ាវបំពេញទេស ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងបរិយាកាសដ៏ឱឡារិក និងប្រកបដោយភាពសុខដុមរមនា សំដៅលើកកម្ពស់ការអប់រំអ៉ិស្លាម ការយល់ដឹង ការអត់ឱនគ្នាទៅវិញទៅមក និងការរួបរួមសាមគ្គីភាពរវាងប្រជាពលរដ្ឋគ្រប់សាសនា ដើម្បីរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅព្រះរាជាណាចក្រកម្ពុជា។
ប្រភព៖ ជំនួយការឯកឧត្ដម ស្លេះ ពុនយ៉ាមុីន