



នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦
ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអនុញ្ញាតឱ្យសប្បុរសជនដែលមកពីប្រទេសម៉ាឡេស៊ី ចូលជួបពិភាក្សាការងារ ក្នុងគោលបំណងដេីម្បីទ្រទ្រង់ផ្នែកមនុស្សធម៌ជួយដល់សហគមន៍ និងវិស័យអប់រំ ដោយមានការសម្របសម្រួលពីក្រុមការងាររបស់អង្គការមូលនិធិអាសេនដើម្បីអប់រំ ស្ថិតិនៅគេហដ្ឋានរបស់ឯកឧត្តម នៅភូមិបឹងតារោង ឃុំព្រែឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥