




នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្តសុវណ្ណគីរី ស្ថិតក្នុងភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងជាសមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា រួមជាមួយក្រុមការងារថ្នាក់កណ្ដាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគទៅប្រគេនព្រះគ្រូចៅអធិការវត្តចំនួន១១ និងអាស្រមមួយ ស្ថិតក្នុងស្រុកជលគិរី តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នារដូវចូលព្រះវស្សា ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជនមានមាតាបិតា ជីដូនជីតា ញាតកា ក្នុងសង្សារវដ្ត និងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិ សូមដួងវិញ្ញាណក្ខន្ធអស់លោកទាំងអស់បានយោនយកកំណើតនៅក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា