









នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ភូមិសំរោងជេីងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជេីញទទួលដំណេីរទស្សនកិច្ចរបស់សិស្សានុសិស្សមកពីសាលាមីគីវេ ចំនួន២សាខា នៅក្នុងរាជធានីភ្នំពេញ ដែលមានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន ២៣២នាក់ ក្នុងនោះស្រី ៧៥នាក់ មកជិះឡូរីកម្សាន្ត ទស្សនាសួនសត្វ ព្រមទាំងនាំគ្នាទស្សនាចម្ការឈេីហូបផ្លែ និងសួនបន្លែផងដែរ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា