លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការប្រើប្រាស់ស្រះទឹកភូមិព្រៃកឹក ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត
 
ចែករំលែក ៖

នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ កង សៅរ៍ធន សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការប្រើប្រាស់ស្រះទឹកភូមិព្រៃកឹក ស្ថិតក្នុងឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត។

សូមបញ្ជាក់ថា ស្រះទឹកភូមិព្រៃកឹកនេះ មានទំហំបណ្តោយប្រវែង៨៩ម៉ែត្រ ទទឹងប្រវែង២១ម៉ែត្រ ជម្រៅ ៣.៧០ម៉ែត្រ និងបានជីកកាលពីឆ្នាំ២០១៩ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ នីតិកាលទី៤។

ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ