







នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាល និងចូលរួមរំលែកមរណទុក្ខ គោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ នៅភូមិត្រើយកោះ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមថ្នាក់ខេត្ត ក្រុង ស្រុក សមាជិកសង្កាត់ អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមតាមវិហារ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥