











នៅព្រឹកថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២៦ លោកជំទាវ ឃួន ឃុនឌី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ រួមដំណើរដោយ លោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ លោកអភិបាលស្រុក លោកមេឃុំ លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនស្ត្រី អាជីករលក់ក្រឡាន ចំនួន៣៩នាក់ ស្ថិតនៅភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ លោកជំទាវបាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងយកចិត្តទុកដាក់បំផុតពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំព្រឹទ្ធសភា។
លោកជំទាវមានប្រសាសន៍លើកទឹកចិត្តដល់បងប្អូនស្ត្រី ជាអាជីវករទាំងអស់ធ្វើយ៉ាងណាឱ្យក្រឡានមានរសជាតិឆ្ងាញ់ មានអនាម័យ និងគុណភាពល្អ ដើម្បីទាក់ទាញអតិថិជន ទាំងក្នុងស្រុក និងក្រៅស្រុក។
ក្នុងឱកាសនោះ លោកជំទាវបានឧបត្ថម្ភ ដល់បងប្អូនស្រ្តីជាអាជីវករលក់ក្រឡាន ក្នុងម្នាក់ៗទទួលបានអាវយឺតចំនួន២ និង ឆ័ត្រចំនួន១។
ប្រភព៖ ជំនួយការលោកជំទាវ ឃួន ឃុនឌី