ឯកឧត្តម លី សារី​ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្របសម្រួលនៃកិច្ចពិភាក្សាគម្រោងរៀបចំសិក្ខាសាលាស្តីពី​ អនាម័យនិងបរិស្ថាន​ ជូនដល់ថ្នាក់ដឹកនាំសាសនិកអ៉ិស្លាមខេត្តតាកែវ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៩ ខែកក្កដា​ ឆ្នាំ២០២៦
ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ព្រមទាំងឯកឧត្តម​ ឡា​ ឡៃ​ រដ្ឋលេខាក្រសួងធម្មការនិងសាសនា​ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្របសម្រួលនៃកិច្ចពិភាក្សាគម្រោងរៀបចំសិក្ខាសាលាស្តីពី​ អនាម័យនិងបរិស្ថាន​ ជូនដល់ថ្នាក់ដឹកនាំសាសនិកឥស្លាមខេត្តតាកែវ​ ស្ថិតនៅមន្ទីរធម្មការនិងសាសនាខេត្តតាកែវ​ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្តកំពត តាកែវ​ អនុប្រធានមន្ទីរធម្មការនិងសាសនា​ ព្រមទាំង​អាជ្ញាធរមូលដ្ឋានផង
ដែរ។

ប្រភព​៖​ ការិយាល័យ​អម​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិ​ភាគ​ទី​៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ