ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីវេរប្រគេនទៀនព្រះវស្សា និងទេយ្យទានជូនបណ្តាវត្តក្នុងខេត្តបាត់ដំបង ចំនួន៣០វត្ត
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្តមសន្តិបណ្ឌិត តេង សាវង្ស ឯកឧត្តម អ៊ុក គង់ និងឯកឧត្តម លេង វី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីវេរប្រគេនទៀនព្រះវស្សា និងទេយ្យទានជូនបណ្តាវត្តក្នុងខេត្តបាត់ដំបង ចំនួន៣០វត្ត ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងលោកជំទាវ ស្ថិតនៅគេហដ្ឋានសម្តេចក្រឡាហោម ស ខេង ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ