















នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញបូជាគ្រឿងសក្ការៈថ្វាយព្រះរតនត្រ័យ ព្រមទាំងនាំយកទេយ្យទាន និងទៀនចំណាំព្រះវស្សា ដែលជាសទ្ធាជ្រះថ្លារបស់សម្តេចទាំងទ្វេ ទៅវេរប្រគេនចំពោះព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តប្រជុំនទី (ហៅវត្តក្រពើហា) ដែលស្ថិតនៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
ទេយ្យទានវេរប្រគេន រួមមាន៖ ទៀនព្រះវស្សា ១គូ, ទឹកបរិសុទ្ធ ១០កេស, ទឹកក្រូច ១០កេស, ទឹកផ្លែឈើ ១០កេស, មៀនកំប៉ុង ២កេស, ត្រីខ ២កេស, កាកាវ ២កេស, តែ ៥គីឡូក្រាម, ស្ករស ១០គីឡូក្រាម, ទឹកដោះគោខាប់ ១កេសធំ, មី ១កេសធំ, ប្រេង ១កាន, សាច់ក្រក ១កន្ត្រកធំ, ត្រីងៀត ១កន្ត្រកធំ, អង្ករ ៣តោន និងបច្ច័យ ១០លានរៀល។ វេរប្រគេនព្រះចៅអធិការវត្ត សាដក១ និងបច្ច័យ ២លានរៀល, ព្រះសង្ឃគង់អម ៤អង្គ ក្នុង១អង្គៗ ប្រគេន សាដក១ និងបច្ច័យ ១លានរៀល។ ដោយឡែក បានជូនលោកតាអាចារ្យធ្វើកិច្ច ក្នុងម្នាក់ៗទទួលបាន ក្រណាត់ស១ដុំ ថវិកាមួយចំនួនផងដែរ៕
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី២ ព្រឹទ្ធសភា
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន