ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចុះជួបសំណេះសំណាសាកសួរ សុខទុក្ខបងប្អូនប្រជាពលរដ្ឋពិការ ចាស់ជរាគ្មានទីពឹង មានជីវភាពខ្វះខាត ចំនួន ១០គ្រួសារ
 
ចែករំលែក ៖

នាព្រឹកថ្ងៃច័ន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមដំណើរមានឯកឧត្តម មួង យក់សាន សមាជិកក្រុមប្រឹក្សាខេត្ត លោក អុឹង ឡាយឆាយ សមាគមន៍ព្រះវិហារចិនតាតឺហ្វ័រយាន លោកស្រីចៅសង្កាត់អូរអំបិល មេភូមិ និងក្រុមយុវជនស្រុក បានអញ្ជើញចុះជួបសំណេះសំណាសាកសួរ
សុខទុក្ខបងប្អូនប្រជាពលរដ្ឋពិការ ចាស់ជរាគ្មានទីពឹង មានជីវភាពខ្វះខាត ចំនួន ១០គ្រួសារ នៅសង្កាត់អូរអំបិល និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ គ្រឿងឧបភោក បរិភោគសម្រាប់ឧបត្ថម្ភជូនបងប្អូននាពេលនោះ មួយគ្រួសារទទួលបាន អង្ក ២០គីឡូក្រាម, មី ១កេះ, ទឹកសុទ្ធ ៥យួរ, ទឹកវីតាល់ ១កេះ, ម៉ាស់ ១ប្រអប់ និងថវិកា ២០មុឺនរៀល។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បានកោតសរសើរ និងថ្លែងអំណរគុណដល់មេភូមិ ក្រុមប្រឹក្សាសង្កាត់ដែលបានខិតខំបំពេញការងាររបស់ខ្លួនយ៉ាងសកម្មក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ និងត្រូវបន្តរួមគ្នាគោរពឱ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ពិសេសត្រូវអនុវត្តជាប្រចាំនូវវិធានការ ៣ការពារ និង៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី ត្រូវធ្វើការប្តូរឥរិយាបថក្នុងបរិបទថ្មីដោយធ្វើការរស់នៅតាមបែបគន្លងថ្មី។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ