











នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ ព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន អនុប្រធានគណៈកម្មការទី៣ រដ្ឋសភា បានអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទានវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅតាមវត្ដអារាមចំនួន៥ ស្ថិតនៅស្រុកជើងព្រៃ ខេត្ដកំពង់ចាម រួមមាន៖ វត្តមុសិខារាម (ហៅវត្តផ្តៅជុំ), វត្តបុទុមារាម (ហៅវត្តឈូក), វត្តសិរីខ្នុរដំបង (ហៅវត្តខ្នុរដំបងកើត), វត្តវេឡុវនរាមឬស្សីជ្រុំ (ហៅវត្តង៉ូង) និងវត្តព្រៃចារ ។
ទេយ្យវត្ថុមកប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន ៥វត្ដ ក្នុងមួយវត្ដៗរួមមាន៖ ទៀនព្រះវស្សា ១គូ, អង្ករ ១០០គីឡូក្រាម, មីជាតិ ៥កេស, ត្រីខកំប៉ុង ៥យួរ, ទឹកផ្លែឈើ ៥កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកបរិសុទ្ធ ៥កេស, និងថវិកាក្នុងវត្ដចំនួន ២លានរៀល។ បន្ថែមពីលើនេះបានជូនយាយជី តាជី នូវថវិកាមួយចំនួនផងដែរ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី២ ព្រឹទ្ធសភា