ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ និងលោកជំទាវ អញ្ជេីញទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់លោកគ្រូ​ ​អ្នក​គ្រូ​ និងសិស្សានុសិស្ស​មកពី​សាលារៀនសុវណ្ណាភូមិសាខាទី២៣​រាជធានីភ្នំពេញ
 
ចែករំលែក ៖

នាព្រឹកថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦​ ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា​ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧​ និងលោកជំទាវ បានអញ្ជេីញទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់លោកគ្រូ​ ​អ្នក​គ្រូ​ និងសិស្សានុសិស្ស​មកពី​សាលារៀនសុវណ្ណាភូមិសាខាទី២៣​រាជធានីភ្នំពេញ សរុបចំនួន ២៨៦នាក់ ក្នុងនោះស្រីចំនួន១២៥នាក់​ ដេីម្បីមកជិះឡូរីកម្សាន្ត ទស្សនាសួនសត្វ គយគន់ទេសភាពតាមជើងភ្នំ​ និងបានពិសារអាហារថ្ងៃត្រង់យ៉ាង​សប្បាយ​រីករាយ​ក្រៃលែង​នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍​ ម៉ុង​ ឫទ្ធី សែនជ័យ ភូមិសំរោងជេីងភ្នំ​ ឃុំសែនដី​ន​ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៣ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ