ឯកឧត្តម ងី ច័ន្រ្ទផល អញ្ជើញនាំយកទានព្រះវស្សា និងទេយ្យទាន ព្រមទាំងថវិកា ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តសាមគ្គីគីរីសុខារាម
 
ចែករំលែក ៖

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញនាំយកនូវទានព្រះវស្សា និងទេយ្យទាន ព្រមទាំងថវិកាមួយចំនួន ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តសាមគ្គីគីរីសុខារាម(ហៅវត្តអូតេ)ស្ថិតនៅឃុំក្រង់ត្រេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ដោយមានការអញ្ជើញចូលរួមពីពុទ្ធបរស័ទចំណុះជើងវត្ត និងប្រជាពលរដ្ឋច្រើនកុះករ។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី១ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ