ឯកឧត្ដម ឈើយ ចាន់ណា អញ្ជើញជួបសំណេះសំណាលជាមួយលោកមេឃុំ និងក្រុមយុវជនឃុំទាំង៨ ក្នុងស្រុកស្វាយចេក
 
ចែករំលែក ៖

នាថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយ ឯកឧត្ដម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត លោក ស៊ុត ង៉ុយ អភិបាលស្រុក លោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយចេក បានអញ្ជើញជួបសំណេះសំណាលជាមួយលោកមេឃុំ និងក្រុមយុវជនឃុំទាំង៨ ក្នុងស្រុកស្វាយចេក។
នាឱកាសនោះ ឯកឧត្ដម អ៊ឹម ស៊ីថុល បានជូនអំពូលភ្លើងសូឡាចំនួន១០០ឈុត និងថវិកាចំនួន២លានរៀល សម្រាប់រដ្ឋបាលស្រុកចំនួន២០ឈុត ថវិកាចំនួន៤០០.០០០រៀល និងរដ្ឋបាលឃុំទាំង៨ មួយឃុំៗទទួលបានចំនួន១០ឈុត និងថវិកា ២០០.០០០រៀល។ ក្នុង១ឈុតនេះមាន ៖ អំពូលភ្លើង និងផ្ទាំងសូឡា កម្លាំង ៥០០w, ដែកបំពង់ទីបទំហំ ៦០mm ប្រវែង ៦ម៉ែត្រ និងថវិកាចំនួន២០.០០០រៀល(សម្រាប់ស៊ីម៉ងត៍ ថ្ម និងខ្សាច់) ដើម្បីដាក់បំភ្លឺជូនប្រជាពលរដ្ឋតាមទីតាំងណាសំខាន់ចាំបាច់។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៧ព្រឹទ្ធសភា​
សម្រួលខ្លឹមសារ៖ នាយកដ្ឋាន​ព័ត៌មាន​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ